ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ លោក ​សម រង្ស៊ី ថា​ មិន​ខ្វល់​នឹង​ការចោទ​របស់​លោក ហ៊ុន សែន រឿង​កាត់​ដីឲ្យ​ជនជាតិ​ភាគ​តិច​វៀតណាម


បទសម្ភាសន៍VOA៖ លោក ​សម រង្ស៊ី ថា​ មិន​ខ្វល់​នឹង​ការចោទ​របស់​លោក ហ៊ុន សែន រឿង​កាត់​ដីឲ្យ​ជនជាតិ​ភាគ​តិច​វៀតណាម
សូម​រង់ចាំ
Embed

No media source currently available

0:00 0:08:38 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីត​មេដឹកនាំ​ក្រុម​ជំទាស់ គឺ​លោក ​សម រង្ស៊ី ​បាន​បដិសេធ​ការចោទ​ប្រកាន់​ថា លោក​ត្រៀម​កាត់​ទឹកដី​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​ពី​សំណាក់​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃពុធ។ លោក ​សម រង្ស៊ី​ចាត់​ទុកថា ការ​ចោទ​ប្រកាន់​នេះ​ គ្រាន់តែ​ជា​ការរារាំង​មិន​ចង់​ឲ្យ​លោក​បាន ចូលរួម​ការបោះឆ្នោត​ នៅ​ខែ​កក្កដា​ឆ្នាំ២០១៨ ​តែ​ប៉ុណ្ណោះ។​ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃពុធ ​បាន​បញ្ជា​ឲ្យ​មាន​ការស៊ើប​អង្កេត​ឲ្យ​ហ្មត់ចត់​ លើ​ព័ត៌មាន​ដែល​បង្ហោះ​តាម​ទំព័រ​ហ្វេស​ប៊ុក​ចោទ​លោក​ ​សម រង្ស៊ី​ ថា បាន​សន្យា​កាត់​ខេត្ត​ខ្មែរ​ចំនួន​៤​ ​ឲ្យ​ទៅ​ជន​ជាតិ​ដើម​ភាគ​តិច​វៀតណាម។ លោក​ ​ហ៊ុន សែន​ ​លើក​ឡើង​ថា ​នេះ​គឺជា​ទង្វើ​ក្បត់​ជាតិ​ដ៏​ធ្ងន់ធ្ងរ​មិន​អាច​អត់​ឱន​ឲ្យ​បាន។​ ​លោក ​សុខ ខេមរា ​នៃ VOA បាន​សម្ភាសន៍​លោក សម រង្ស៊ី ​តាម​ទូរស័ព្ទ៕

XS
SM
MD
LG