បទសម្ភាសន៍ VOA៖ ក្រុមគ្រួសារលោកកែម ឡីទទួលបានសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី
ភរិយានិងកូនប្រាំនាក់របស់លោក កែម ឡី អតីតអ្នកវិភាគនយោបាយ ទទួលបានសិទ្ធិជ្រកកោននៅប្រទេសអូស្រ្តាលីបន្ទាប់ពីរត់ភៀសខ្លួនទៅប្រទេសថៃ។ អ្នកស្រី ប៊ូ រចនា និងកូនៗទាំង៥នាក់បានមកដល់ទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលីកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរស់នៅក្រោមការការពាររបស់អង្គការសហប្រជាជាតិនៅប្រទេសថៃអស់រយៈពេលជិត១៨ខែ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហុង លីម សមាជិកសភានៃរដ្ឋ Victoria។ សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងលោក ម៉ែន គឹមសេង និង លោក ហុង លីម ដូចតទៅ៖