បទសម្ភាសន៍VOA៖ កញ្ញា រ៉ូហ្ស៊េត បារម្ភពីសុវត្ថិភាពនិងមុខរបរ ក្រោយពីលោក ឈាង វុន ចោទប្រកាន់
អតីតចៅសង្កាត់អូចារ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលកំពុងបើកកន្លែងលក់នំបញ្ចុក និងអាហារសម្រន់ផ្សេងទៀត ក្នុងក្រុងបាត់ដំបង បានទទូចស្នើសុំតំណាងរាស្ត្រខេត្តបាត់ដំបងនៃគណបក្សប្រជាជនកម្ពុជា គឺលោក ឈាង វុន ឲ្យឈប់បង្កការរំខានការរកស៊ីរបស់កញ្ញា ក្រោយអ្នកតំណាងរាស្ត្ររូបនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយបានលើកឡើងថាលោក «បានឃើញអ្នកដែលបានប្រកាសគាំទ្រចលនាឧទ្ទាម ចេញចូលហាងលក់នំបញ្ចុកនេះ» ហើយថា «បើទីនេះត្រូវបានប្រើប្រាស់ជាកន្លែងប្រមូលផ្តុំរងើកភ្លើង នោះគឺពិតជាគ្រោះថ្នាក់ណាស់សម្រាប់រ៉ូហ្ស៊េត ហើយមិនអាចអត់ឱនឲ្យបានឡើយ»។ សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងលោក ហ៊ុល រស្មី នៃ VOA និងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃច័ន្ទទី ២៩ ខែមករា កន្លងទៅនេះ៕