ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​សម្រាប់​ឆ្នាំ២០២៨ នឹង​អនុវត្ត​តាម បទ​ពិសោធន៍​ហិរញ្ញវត្ថុ​ដែល​បាន​មក​ពី​ការរៀបចំ​កម្មវិធី​នៅ​ទីក្រុង Los Angeles កន្លង​មក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទីក្រុង Los Angelesកំពុង​ត្រៀម​ខ្លួន​រៀបចំ​ការប្រកួត​កីឡា​អូឡាំ​ពិក​នៅ​ឆ្នាំ​២០២៨ ហើយ​សង្ឃឹម​ថា​នឹង​អាច​ជៀសវាង​ការ​ចំណាយ​ខ្ពស់​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ផ្សេង​ទៀត​ខាត​បង់​នៅ​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​ក្នុងពេល​កន្លង​មក។ នៅ​ក្នុង​ករណី​មួយ​ចំនួន​ ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ហិរញ្ញវត្ថុ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ជា​ច្រើន​បន្ទាប​ការ​ដេញ​ថ្លៃ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក។ ក៏ប៉ុន្តែ ក្រុម​អ្នករៀបចំ​កម្មវិធី​នៅ​ទីក្រុង Los Angeles នឹង​ធ្វើ​តាម​បទ​ពិសោធន៍​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពី​មុន​មក​ប្រកប​ដោយ​ប្រសិទ្ធិភាព និង​មាន​ការសន្សំសំចៃ។ កីឡា​អូឡាំ​ពិក​កាលពី​ឆ្នាំ​១៩៣២​ និង​ ឆ្នាំ​១៩៨៤​ ទទួល​បាន​ថវិកា​ច្រើន​លើស​ពី​ការ​រំពឹង​ទុក។ ថវិការ​មួយ​ចំនួន​​នៅ​តែ​កំពុង​ប្រើ​សម្រាប់​ការអភិវឌ្ឍន៍​ទីក្រុង​នេះ​នៅ​ឡើយ។ អ្នកស្រី​ Elizabeth Lee នៃ VOA រាយការណ៍​ពី​ទីក្រុង Los Angeles។ កញ្ញា​ ស្រេង​ លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG