ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​សម្ដែង​សង្គ្រាម​ស៊ីវិល​អាមេរិក​វែកញែក​អំពី​រឿង​ចម្រូង​ចម្រាស​ទាក់ទិន​​នឹង​បូជនីយដ្ឋាន​តំណាង​ឲ្យ​រដ្ឋ​សហព័ន្ធ​ភាគ​ខាង​ត្បូង


សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​កាល​ពី​ជាង ១៥០ ឆ្នាំ​មុន ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​សមរភូមិ​សង្គ្រាម​កាល​ពី​សម័យ​នោះ ដើម្បី​សម្ដែង​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ឡើង​វិញ​យ៉ាង​លំអិត។ ពួកគេ​បាន​ទិញ​ឯកសណ្ឋាន និង​អាវុធ​ពិតៗ ស្វែង​រក​ម្ហូប​អាហារ​ដូច​សម័យ​នោះ និង​ដេក​នៅ​ក្នុង​តង់​នៅ​លើ​សមរភូមិ​សង្គ្រាម​របស់​បុព្វបុរស​របស់​ពួកគេ។ ការ​សម្ដែង​ឡើង​វិញ​នេះ បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រជាពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​កំពុង​ពិភាក្សា​ដេញដោល​គ្នា​អំពី​អនាគត​នៃ​បូជនីយដ្ឋាន​នានា​ដែល​តំណាង​ឲ្យ​បណ្ដា​រដ្ឋ​សហព័ន្ធ​នៅ​ភាគ​ខាង​ត្បូង​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិក។ អ្នកស្រី Anush Avetisyan នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​ទីក្រុង Gettysburg រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG