រថយន្តថតទិដ្ឋភាពតាមដងផ្លូវរបស់ក្រុមហ៊ុន Google រកឃើញកន្លែងធ្លាយឧស្ម័នមេតាននៅក្រោមដី
ឧស្ម័នធម្មជាតិ គឺជាប្រេងឥន្ធនៈមានជាតិពុលតិច ដែលភ្ជាប់ចូលដល់ផ្ទះប្រជាពលរដ្ឋតាមរយៈបំពង់កប់ក្រោមដី។ ជាអកុសល បំពង់ចាស់ៗតែងតែលេចធ្លាយ។ ករណីនេះ បានធ្វើឲ្យខ្ជះខ្ជាយប្រេងឥន្ធនៈ និងលេចធ្លាយឧស្ម័នមេតានមិនទាន់ដុត ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏មានឥទ្ធិពលជាទីបំផុត។ ដោយសារតែគេពិបាកស្វែងរក និងកំណត់បរិមាណនៃឧស្ម័នមេតានដែលលេចធ្លាយនេះ បានជាអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Colorado State University សហការជាមួយនឹងអង្គការមូលនិធិការពារបរិស្ថាន និងរថយន្តថតទិដ្ឋភាពតាមដងផ្លូវរបស់ក្រុមហ៊ុន Google ដើម្បីបង្កើត «ផែនទីឧស្ម័នមេតាន»នេះ។ ទោះបីជារឿងនេះពិបាកនឹងធ្វើក៏ដោយ ក៏ផែនទីអំពីឧស្ម័នមេតានដែលងាយស្រួលយល់នេះ អាចត្រួសត្រាយផ្លូវសម្រាប់ធ្វើការកំណត់រកជាតិពុលជាច្រើនប្រភេទផ្សេងទៀតផងដែរ។ អ្នកស្រី Shelley Schlender នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Fort Collins រដ្ឋ Colorado សហរដ្ឋអាមេរិក។ លោក ភី សុភាដាជូនសេចក្ដីប្រែសម្រួល៕