ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​វាយបក​ប្រទេស​ខ្លះ​លើ​ការវាយតម្លៃ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ចុងក្រោយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ គឺ​លោក ប្រាក់ សុខុន ​ដែល​ជា​អ្នក​តំណាង​កម្ពុជា​នៅ​ឆ្នាំ​នេះ ​បាន​យក​វេទិកា​ពិភពលោក​មួយ​ គឺ​មហា​សន្និបាត​អ.ស.ប ​លើក​ទី​៧២ ដើម្បី​វាយបក​ទៅ​លើ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ ដែល​បាន​រិះគន់​កម្ពុជា​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​ចុងក្រោយ​នេះ។ លោក សុខ ខេមរា នៃ VOA បាន​ជួប​ធ្វើ​កិច្ច​សម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​លោក​ ប្រាក់ សុខុន​នៅ​ក្នុង​បូរី​ញូវយ៉ក​ បន្ទាប់ពី​លោក​ថ្លែង​សន្ទរកថា​ប្រចាំ​ឆ្នាំ​ទៅ​កាន់​តំណាង​ប្រទេស​យ៉ាងតិច​១៩៣​នោះ ហើយ​បាន​រាយការណ៍​មក​ថា អ្នកតំណាង​ប្រទេស​កម្ពុជា​បាន​បំភ្លឺ​បញ្ហា​ចោទ​ប្រកាន់​នានា និង​ពន្យល់​អំពី​ស្ថានការណ៍​កើតឡើង​ក្នុង​ប្រទេស ដែល​បង្ក​ឲ្យ​មាន​ភាពតាន​តឹង​រវាង​កម្ពុជា​និង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ចុង​ក្រោយ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG