ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សាស្រាវជ្រាវស្វែងរកវិធីសាស្រ្តថ្មីក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលការរងគ្រោះដោយសារការប៉ះទង្គិចក្បាល


ការសិក្សាស្រាវជ្រាវស្វែងរកវិធីសាស្រ្តថ្មីក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលការរងគ្រោះដោយសារការប៉ះទង្គិចក្បាល
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:52 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការសិក្សាស្រាវជ្រាវមួយមានគោលបំណងស្វែងរកវិធីសាស្រ្តថ្មី ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលការរងគ្រោះដោយសារការប៉ះទង្គិចក្បាល។ យោងតាមការសិក្សាមួយនាពេលថ្មីៗនេះបានឲ្យដឹងថា តាមរយៈការវះកាត់ត្រួតពិនិត្យខួរក្បាលរបស់កីឡាករបាល់អោបអាមេរិកាំងឬ American Football ចំនួន១១១នាក់ ដែលបានស្លាប់ បានបង្ហាញថា ពួកគេ១១០នាក់មានជំងឺខូចខួរក្បាល ដែលត្រូវបានគេជឿថា បណ្តាលមកពីមានការប៉ះទង្គិចក្បាលជាញឹកញយ។ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ទោះបីជាវាមើលទៅហាក់ដូចជាជំងឺស្រាល ក៏ប៉ុន្តែការប៉ះទង្គិចក្បាលនេះអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូច្នេះហើយការធ្វើរោគវិនិច្ឆ័យភ្លាមៗ និងការព្យាបាលឲ្យបានឆាប់រហ័សគឺមានសារៈសំខាន់ខ្លាំងណាស់។ លោក George Putic នៃVOA បាននិយាយជាមួយគ្រូពេទ្យវះកាត់ខួរក្បាល ដែលធ្លាប់បានព្យាបាលអ្នកជំងឺរងគ្រោះដោយសារការប៉ះទង្គិចក្បាលជាច្រើន ហើយរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG