ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​អន្តោប្រវេសន៍ Hispanic ធ្វើ​ដំណើរ​ទៅ​មក​ក្រុង​ជនបទ​មួយ​នៃ​រដ្ឋPennsylvania


ការ​បង្កើន​ការ​ពង្រឹង​ច្បាប់​របស់​រដ្ឋបាល​លោក Trump ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ កំពុង​ជះ​ឥទ្ធិពល​ដល់​សហគមន៍​ជាតិ​សាសន៍ Hispanic ធំៗ​ជា​ច្រើន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុង​ជនបទ​តូច​មួយ​នៅ​ភាគ​អាគ្នេយ៍​រដ្ឋ Pennsylvania ផង​ដែរ។ ក្រុង​ជនបទ​ដ៏​តូច​មួយ​នេះ​គឺ​ជា​ប្រភព​នៃ​កម្លាំង​ពលកម្ម​សម្រាប់​កសិដ្ឋាន និង​ចម្ការ​ផ្លែឈើ​នៅ​តំបន់​ជុំវិញ​ក្រុង​នេះ។ ក្រុង​ដែល​មាន​ឈ្មោះ​ថា York Springs នេះ បាន​វិវត្តន៍​ពី​សហគមន៍​បុរាណ​ដែល​មាន​តែ​ជនជាតិ​ស្បែក​ស​រស់នៅ​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះ ទៅ​ជា​សហគមន៍​មួយ​ដែល​ស្ទើរតែ​ពាក់​កណ្ដាល​នៃ​ប្រជាពលរដ្ឋ​សរុប​ចំនួន ៨ រយ​នាក់​នៅ​ក្នុង​ក្រុង​នេះ ជា​ជាតិ​សាសន៍ Hispanic ដែល​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នេះ​មកពី​ប្រទេស​ម៉ិកស៊ិក។ លោក Bill Rodgers នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​ក្រុង York Springs រដ្ឋ Pennsylvania។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG