បទសម្ភាសន៍ VOA៖ ចៅសង្កាត់ជាប់ឆ្នោតថ្មីវ័យក្មេងជាងគេរបស់បក្សប្រឆាំង ប្តេជ្ញាមិនពុករលួយ
យុវជនវ័យ ២៦ ឆ្នាំ មកពីគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាប បានក្លាយជាបេក្ខជនក្មេងជាងគេបំផុត ដែលបានឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដោយទទួលបានសំឡេងឆ្នោតឈ្នះដាច់លើគូប្រកួតខាងគណបក្សប្រជាជនកម្ពុជា ដែលបានកាន់តំណែងជាចៅសង្កាត់សាលាកម្រើក ៣ អាណត្តិកន្លងមកហើយ។ អ្នកស្រី ធីតា វីន នៃ VOA បានជួបសម្ភាសន៍ជាមួយ លោក ជិន សុខងេង ដែលជាបេក្ខជនជាប់ឆ្នោតថ្មី ហើយនឹងក្លាយជាចៅសង្កាត់ថ្មីនៅសង្កាត់សាលាកម្រើកនៃខេត្តសៀមរាប៕