បទសម្ភាសន៍៖ សារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងកិច្ចការសង្គម
កំណត់និពន្ធ៖ បច្ចុប្បន្ននេះ មានយុវជនខ្មែរជាច្រើនដែលចាប់អារម្មណ៍ទៅលើការធ្វើការងារស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ សម្រាប់និស្សិតស្រីខ្មែរ ស៊ូ ហ្សូលីដា ក៏ដូចគ្នាដែរ។ ជានិស្សិតក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលអាមេរិក Fulbright ហ្សូលីដាតែងតែឆ្លៀតពេលទំនេរពីការសិក្សា ដើម្បីចូលរួមធ្វើការងារស្ម័គ្រចិត្តនានានៅក្នុងសាលារៀននិងក្នុងសហគមន៍។ និស្សិតវ័យ២៥ឆ្នាំ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញច្បាប់និងការទូតនៃសាកលវិទ្យាល័យ Tufts ក្នុងរដ្ឋ Massachusetts រូបនេះ បានមកកាន់បន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានី Washingtonដើម្បីផ្តល់បទសម្ភាសន៍ស្តីពីសារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងកិច្ចការសង្គម។ សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាង នាង ហុង ចិន្តា នៃ VOA ជាមួយនឹង កញ្ញា ស៊ូ ហ្សូលីដា នេះ ដូចតទៅ៖