ខួបលើកទី២៥ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ បញ្ហាសេសសល់
ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានរយៈពេលជាង២៥ឆ្នាំហើយដោយបាននាំមកនូវការទទួលស្គាល់ជាអន្តរជាតិដល់ប្រទេសកម្ពុជា និងការអភិវឌ្ឍប្រទេស ប៉ុន្តែផ្នែកខ្លះនៃការអភិវឌ្ឍទាំងនេះបានមកដោយសារការបណ្តេញពលរដ្ឋក្រីក្រចេញពីលំនៅដ្ឋាន។ ហើយអ្នកជំនាញក៏មើលឃើញថាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលផ្តោតលើបញ្ហាព្រំដែន និងបូរណភាពទឹកដីកម្ពុជាក៏នៅមិនទាន់អនុវត្តបានទាំងស្រុងដែរ។ VOA បានផលិតវីដេអូឯកសារ ដោយផ្តោតលើបញ្ហាសេសសល់មួយចំនួន៕