មេធាវីមាជ សុវណ្ណារ៉ា បន្តប្តឹងរដ្ឋាភិបាលកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន
តុលាការរដ្ឋកាលីហ្វញ៉ា បានច្រានចោលបណ្តឹងប្រឆាំងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ ដើមបណ្តឹងបានប្តេជ្ញាថា នឹងបន្តការប្តឹងផ្តល់នេះរហូតដល់តុលាការនៅរដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងសំណុំរឿងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាទៀត។ លោក ម៉ែន គឹមសេង នៃ VOA ជូនសេចក្តីរាយការណ៍នេះ ពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា៕