ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ និស្សិត Harpswell ថា ការងារ​ស្ម័គ្រចិត្ត​ផ្តល់​អត្ថប្រយោជន៍​ដល់​ខ្លួន​ឯង​និង​សង្គម​ទាំង​មូល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កំណត់​និពន្ធ៖ ការងារ​ស្ម័គ្រចិត្ត​គឺ​ជា​ការងារ​មួយ​ដែល​យុវជន​មួយ​ចំនួន​យល់​ថា ជា​ការងារ​ឥតប្រយោជន៍​និង​ខាត​បង់​ពេលវេលា។ ប៉ុន្តែ​សម្រាប់​និស្សិត​ក្រោម​អាហារូបករណ៍ Harpswell អៀង ម៉ាលីន ការងារ​ស្ម័គ្រចិត្ត​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន មិន​ត្រឹម​តែ​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ដល់​សង្គម​ជាតិ​ទាំងមូល​ថែម​ទៀត​ផង។ និស្សិត​វ័យ​២២​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​សិក្សា​នៅ​សាកលវិទ្យាល័យ Bowdoin College សហរដ្ឋអាមេរិក ក្រោម​កម្មវិធី​ផ្លាស់ប្ដូរ​ការ​សិក្សា​រយៈពេល​១​ឆ្នាំ លើ​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​និង​សេដ្ឋកិច្ច។ កញ្ញា ម៉ាលីន ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ទទួល​អាហារូបករណ៍​ Harpswell តាំង​ពី​កញ្ញា​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​កម្ពុជា​ផ្នែក​ហិរញ្ញវត្ថុ​និង​ធនាគារ​ម៉្លេះ។ កាល​ពី​វិស្សមកាល​រដូវ​រងា កញ្ញា​បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់​ VOA​ ក្នុង​រដ្ឋធានី Washington ដើម្បី​ផ្តល់​បទសម្ភាសន៍​អំពី​អត្ថប្រយោជន៍​នៃ​ការងារ​ស្ម័គ្រចិត្ត។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​រវាង នាង ហុង ចិន្តា នៃ VOA ជាមួយ​នឹង កញ្ញា អៀង ម៉ាលីន នេះ ដូច​ត​ទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG