បទសម្ភាសន៍ VOA: សហគ្រាសបច្ចេកវិទ្យា startup ដំបូងមួយនៅបាត់ដំបងប្រាថ្នាឈានទៅទីផ្សារពិភពលោក
សហគ្រាសបង្កើតថ្មី Startup ឈ្មោះ The Coder Studio ដែលមានអាយុ៨ខែ និងបុគ្គលិក៨នាក់ ជាសហគ្រាសខាងបច្ចេកវិទ្យាដំបូងបំផុតមួយដែលមានមូលដ្ឋានខេត្តបាត់ដំបង ដែលជាខេត្តកសិកម្ម។ លោក មៀច សុផានិត អាយុ២៩ឆ្នាំ អ្នកដឹកនាំគម្រោងនៃសហគ្រាសបច្ចេកវិទ្យានេះ ថ្លែងប្រាប់ VOA ថា បើទោះជាលោកពិបាករកវិនិយោគទុន ដោយសារនៅឆ្ងាយពីរាជធានីភ្នំពេញ ក៏លោកយល់ថា ខេត្តបាត់ដំបងដែលល្បីខាងកសិកម្មក៏មានសក្តានុពលល្អក្នុងការជំរុញវិស័យបច្ចេកវិទ្យា ទាំងសម្រាប់ដោះស្រាយបញ្ហាក្នុងមូលដ្ឋាននិងឈានទៅទីផ្សារពិភពលោក។ លោក សឹង សុផាត នៃ VOA បានជួយសម្ភាសន៍ជាមួយលោក មៀច សុផានិត នៅការិយាល័យផ្ទះល្វែងមួយនៅក្រុងបាត់ដំបងកាលពីពេលថ្មីៗនេះ៕