ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍៖ អង្គការ NGO Forum គ្រោង​នឹង​ស្នើ​ឲ្យ​បញ្ឈប់​ការ​សាងសង់​ទំនប់​អគ្គីសនី​នៅ​លើ​តួ​មេ​នៃ​ទន្លេ​មេគង្គ


នៅ​ថ្ងៃទី២២ និង​ ២៣ ខែ​កុម្ភៈ​ខាង​មុខ​នេះ នឹង​មាន​វេទិកា​ពិភាក្សា​ស្តី​ពី​ការ​ស្នើរ​សុំ​សាងសង់​ទំនប់​វារី​អគ្គីសនី​ថ្មី​ធំ​ទី៣ ដែល​មាន​ឈ្មោះថា «ទំនប់​វារី​អគ្គីសនី Pak Beng» ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង ហ្លួង​ព្រះបាង ប្រទេស​ឡាវ។ វេទិកា​នេះ​នឹង​ជា​កិច្ច​ប្រជុំ​លើក​ទី២ នៃ​នីតិវិធី​ PNPCA ដែល​ជា​នីតិ​វិធី ជូន​ដំណឹង ពិគ្រោះ​យោបល់​ ឯកភាព​និង​ការ​ព្រមព្រៀង​ជា​មុន បង្កើត​ឡើង​ដោយ​គណកម្មាធិការ​រួម​ទន្លេ​មេគង្គ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​សមាជិក​ទាំង៤ មាន​ដូច​ជា​ប្រទេស​ឡាវ វៀតណាម ថៃ និង​កម្ពុជា​ ជា​ដើម​ អាច​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​នានា​ មុន​នឹង​ឈាន​ដល់​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ។ កញ្ញា ស្រេង លក្ខិណា បាន​សម្ភាស​លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ NGO Forum តាម​ទូរស័ព្ទ​ អំពី​ការ​រំពឹង​ទុក​និង​សំណើរ​របស់​អង្គការ​របស់​លោក​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី២២ និង ២៣ ខែ​កុម្ភៈ​ខាង​មុខ​នេះ៕

XS
SM
MD
LG