ការជិះក្ដារមានកង់តូចៗផ្ដល់ជម្រក និងគោលបំណងដល់យុវជន
ការជិះក្ដារមានកង់តូចៗ ឬហៅថា Skateboard បានចាប់ផ្ដើមនៅពាក់កណ្ដាលសតវត្សទី២០ ដោយអ្នកជិះក្ដារលើទឹករលក ដែលចង់កែអផ្សុកនៅពេលដែលពួកគេមិនជិះនៅសមុទ្រ។ ប៉ុន្មានឆ្នាំមកនេះ ប្រជាប្រិយភាពរបស់កីឡានេះមានការកើនឡើង ហើយអ្នកជិះ Skateboard ជុំវិញពិភពលោកបានបង្កើតក្បាច់ និងស្ទីលជិះ Skateboad ផ្ទាល់ ខ្លួន។ អ្នកស្រី Faiza Elmasry រាយការណ៍ថា សម្រាប់យុវជនមួយចំនួនការជិះ Skateboard មិនត្រឹមតែជាកីឡានោះទេ វាជាផ្នែកមួយនៃជីវិតរបស់ពួកគេ។ ហើយលោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕