ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿង​រ៉ាវ​ជន​ភៀស​ខ្លួន​ភ្ជាប់​ទំនាក់​ទំនង​ជនជាតិ​ស៊ីរី​ជាមួយ​អ្នក​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​ពួកគេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​ពេល​ដែល​ប្រទេស​ក្រិក​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន អ្នក​ខ្លះ​មាន​វិធានការ​បន្ថែម​ក្នុង​ការ​ជួយ​ជន​ភៀស​ខ្លួន​ទាំង​នោះ។ សម្រាប់​បុរស​ម្នាក់​ដែល​ផ្ដល់​កន្លែង​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដល់​ជនជាតិ​ស៊ីរី​មួយ​គ្រួសារ​រស់នៅ រឿង​រ៉ាវ​របស់​ជន​ភៀស​ខ្លួន គឺ​ជា​រឿងរ៉ាវ​មួយ​ដែល​ធ្វើ​ឲ្យ​បុរស​នេះ មាន​អារម្មណ៍​រំភើប​ក្ដុកក្ដួល​ខ្លាំង​បំផុត។ លោក John Owens នៃ VOA បាន​ទៅ​ជួប​ជនជាតិ​ស៊ីរី​មួយ​គ្រួសារ​នោះ និង​ម្ចាស់​ផ្ទះ​ដែល​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​គ្រួសារ​ស៊ីរី​នេះ ដែល​ជីដូន​ជីតា​របស់​ម្ចាស់​ផ្ទះ​នេះ ធ្លាប់​បាន​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​អាថែន ប្រទេស​ក្រិក។ លោក John Owens​រាយការណ៍​អំពី​រឿង​នេះ។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល​៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG