ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA ជាមួយ​លោក​ស្រី Elizabeth Becker៖ ​ការ​រាយការណ៍​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ក្រោម​របប​ខ្មែរ​ក្រហម


កំណត់និពន្ធ៖ ការ​ស៊ើបអង្កេត និង​រាយការណ៍​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​ដែល​អាច​កើត​មាន​ឡើង គឺជា​កិច្ចការ​ដ៏​មាន​មហិច្ចតា​មួយ​សម្រាប់​អ្នក​យក​ព័ត៌មាន ដែល​ត្រូវការ​ការ​ជឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់។ នេះ​បើ​យោង​តាម​ការ​យល់​ឃើញ​របស់​លោកស្រី Elizabeth Becker អ្នក​និពន្ធ​ដែល​ទទួល​បាន​ពាន​រង្វាន់ និង​ជា​អ្នក​យក​ព័ត៌មាន​អាមេរិក​ដ៏​ល្បីមួយ​រូប។ ថ្មីៗ​នេះ លោក​ស្រី​បាន​សរសេរ​អត្ថបទ​មួយ​សម្រាប់ Columbia Journalism Review ដោយ​លាត​ត្រដាង​ពី​ភាព​ខុសគ្នា​រវាង​សេចក្តី​រាយការណ៍​អំពី​របប​ខ្មែរ​ក្រហម​ចំនួន​ពីរ ដែល​រៀបរៀង​ឡើង​ដោយ​លោក​ស្រី និង​ដោយ​លោក Richard Dudman ដែល​ជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​អំពី​កិច្ចការ​បរទេស​របស់​រដ្ឋាភិបាល​អាមេរិក ក្រោយ​ពេល​ដែល​អ្នក​ទាំងពីរ​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​១៩៧៨ ដោយ​បាន​សម្ភាសន៍​ ប៉ុល ពត។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នាង ទែន សុខស្រីនិត នៃ VOA លោកស្រី​ Elizabeth Becker បានបញ្ជាក់​ថា ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ថា សេចក្តី​រាយការណ៍​របស់​លោកស្រី​គឺ​ត្រឹមត្រូវ ដែល​ថា មេដឹកនាំ​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃផ្សៃ។ បន្ថែម​លើ​នេះ លោកស្រី​ក៏បាន​ផ្ញើ​សារ​ដ៏​សំខាន់​មួយ​ដល់​អ្នក​យក​ព័ត៌មាន​សព្វថ្ងៃនេះ​ ឲ្យ​បន្ត​ស្វែងរក​ការពិត​ជុំវិញ​ឧក្រិដ្ឋកម្ម​បែប​ឃោរឃៅ ដែល​អាច​កើត​មាន​ឡើង បើ​ទោះ​បីជា​ពិភពលោក​មិន​ចង់​ជឿ​លើ​អ្វី​ដែល​អ្នក​យក​ព័ត៌មាន​បាន​រាយការណ៍​ក៏​ដោយ។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៕

XS
SM
MD
LG