ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​លោក ខិន គិវ សកម្ម​ក្នុង​កិច្ចការ​សង្គម​ខ្មែរ​ក្នុង​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ខិន គិវ ជាកូនកំព្រាខ្មែរម្នាក់ដែលបានមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ១៩៨០ ក្នុងនាមជាជនភៀសខ្លួន។ ក្រោយពីការតស៊ូជម្នះឧបសគ្គរាប់មិនអស់ក្នុងជីវិតលើទឹកដីថ្មីអស់ពេលជាង២០ឆ្នាំមក លោកបានក្លាយជាអ្នកឯកទេសនិងគ្រូបង្រៀនខាងបច្ចេកវិទ្យាព័ត៌មាននៅមហាវិទ្យាល័យ Montgomery College ក្នុងរដ្ឋ Maryland។ នៅក្នុងបទសម្ភាសន៍ជាមួយលោក សាយ មុន្នី នៃវីអូអេ កាលពីពេលកន្លងទៅនេះ លោក ខិន គិវ បានថ្លែងថា លោកនៅតែបន្តបង្រៀននិងថែមទាំងឆ្លៀតពេលស្ម័គ្រចិត្តជួយសហគមន៍ខ្មែរក្នុងតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីតបស្នងនិងជាការដឹងគុណដល់អ្នកដែលបានជួយជ្រោមជ្រែងលោកផងដែរ៕

XS
SM
MD
LG