អ្នកការទូត៖ ប្រទេសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីសគួររំឭកមេដឹកនាំកម្ពុជាពីការអនុវត្តមិនល្អ
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានអាយុកាលចំនួន២៥ឆ្នាំនៅថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៦នេះ។ ក្នុងខួបលើកទី២៥នេះលោក ខ្លូត ម៉ាតាំង អតីតឯកអគ្គរដ្ឋទូតប្រទេសបារាំងដែលបានជួយជ្រោមជ្រែងឱ្យមានការចរចារហូតឈានដល់សម្រេចបានកិច្ចព្រមព្រៀងនេះយល់ថា ការអនុវត្តខុសពីខ្លឹមសារដើមតាំងពីដំបូង។ ក្នុងពេលខាងមុខលោកយល់ថាប្រទេសហត្ថលេខីគួរតែបញ្ជូនសារជាប្រចាំឆ្នាំដល់មេដឹកនាំកម្ពុជាពីការខកខានមិនអនុវត្តតាមចំណុចមួយចំនួនដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះក្នុងនោះមានបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ សូមលោកអ្នកទស្សនាបទសម្ភាសទាំងស្រុងរបស់លោកម៉ែន គឹមសេងនៃVOAជាមួយនឹងលោកម៉ាតាំងដូចតទៅ៖