ប្រេសិតពិសេសអ.ស.ប.និយាយអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
កាលពីចុងខែកញ្ញាកន្លងទៅ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងនៅក្នុងសន្និសីទប្រចាំឆ្នាំនៅក្រុងហ្សឺណែវអំពីឱនភាពនៃការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ លោកស្រី Rhona Smith បានក៏បញ្ជាក់ពីបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងគាបសង្កត់លើអ្នកការពារសិទ្ធិមនុស្សនិងតាក់តែងច្បាប់ដោយការខ្វះការពិគ្រោះយោបល់ជាដើម។ នៅសប្ដាហ៍នេះ លោកស្រីបានបំពេញទស្សនកិច្ចជាផ្លូវការលើកទី៣ក្នុងប្រទេសកម្ពុជា ក្នុងការស្វែងយល់បន្ថែមទៀតលើការវិវត្តថ្មីៗក្នុងប្រទេសកម្ពុជា។ លោក នៅ វណ្ណារិន នៃ VOA បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី Rhona Smith លើដំណើរទស្សនកិច្ចរបស់លោកស្រីនេះ៕