ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្លីនិក​មួយ​នៅ​បារាំង​ទទួល​ប្រឹក្សា​បញ្ហា​ប្រពៃណី​មួយ​ដែល​ចាក់​ឫស​រាប់​សតវត្សរ៍


គ្លីនិក​មួយ​នៅ​បារាំង​ទទួល​ប្រឹក្សា​បញ្ហា​ប្រពៃណី​មួយ​ដែល​ចាក់​ឫស​រាប់​សតវត្សរ៍
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:56 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្ត្រី​និង​ក្មេង​ស្រី​រហូត​ដល់​ទៅ​៦ម៉ឺននាក់​នៅ​ក្នុង​ប្រទេស​បារាំង ហើយ​ប្រមាណ​កន្លះ​លាន​នាក់​ឬ​ច្រើន​ជាង​នេះ​នៅទូទាំង​សហភាព​អឺរ៉ុប​គឺជា​ជន​រងគ្រោះ​ដោយ​សារ​តែ​ការច្រិប​ប្រដាប់​ភេទ​ស្ត្រី ដែល​ជា​ការអនុវត្តន៍​ដ៏​ឈឺចាប់​ហើយពេល​ខ្លះ​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត។ ការអនុវត្តន៍​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា FGM។ បើទោះបី​ជា​មាន​កិច្ច​ខិត​ខំប្រឹងប្រែង​នៅទូទាំង​ពិភពលោក​ក្នុង​ការ​លុបបំបាត់ការ​ច្រិប​ប្រដាប់​ភេទ​ស្ត្រី FGM ក៏​ដោយ​ ក៏​អ្នក​ជំនាញ​ថ្លែងថា ការ​ធ្វើ​អន្តោប្រវេសន៍​កំពុងធ្វើ​ឲ្យ​ការ​អនុវត្តន៍​ FGM មាន​ការ​កើន​ឡើង​នៅ​អឺរ៉ុប ក៏​ដូច​ជា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ក្នុង​ខណៈ​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​មាន​ផល​លំបាក​ក្នុង​ការ​ឆ្លើយ​តប​ទៅកាន់​ការអនុវត្តន៍​ប្រពៃណី​បុរាណ​នោះ អ្នកស្រី Lisa Byrant រាយការណ៍​ឲ្យ​ VOA ពី​គ្លីនិក​ទើប​បើក​ថ្មី​មួយ​នៅ​ក្រៅ​ទីក្រុង​ប៉ារីស ដែល​ជា​គ្លីនិក​មួយ​ក្នុង​ចំណោម​​គ្លីនិក​តែ​ពីរបី​ ប៉ុណ្ណោះ​នៅ​ក្នុងប្រទេស​បារាំង​ ដែល​មាន​ឯកទេស​ខាង​ FGM។ នាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG