ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​សរសើរ​រដ្ឋបាល​ឧទ្យាន​ជាតិ​ក្នុង​ឱកាស​ខួប​១០០​ឆ្នាំ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​ខែ​មិថុនា​​ លោក​ប្រធានាធិបតី​អូបាម៉ា និង​គ្រួសារ​របស់​លោក​បាន​ទៅ​ទស្សនានៅ​តំបន់​ឧទ្យាន​ជាតិ​ដ៏ស្រស់​បំព្រង​បំផុត​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក។ នៅ​ឧទ្យាន​ជាតិ Yosemite ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ដោយ​មាន​ទឹកជ្រោះ​​ដ៏​ខ្ពស់​ត្រដែត​ពី​​ក្រោយ​លោក​ផង លោក​អូបាម៉ា​បាន​ថ្លែង​កោត​សរសើរ​ប្រព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​ឧទ្យាន​ជាតិ​ឬ National Park Service ដែល​កំពុង​ប្រារព្ធ​ខួប​ទី​១០០​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​នេះ។ លោក​ប្រធានាធិបតី​បាន​ថ្លែង​អំពី​សារៈ​សំខាន់​នៃ​«សម្បត្តិ​ធម្មជាតិ‍​របស់​ជាតិ‍»​ ហើយ​និង​ភាព​ចាំបាច់​ក្នុង​ការ​ការពារ​សម្បត្តិ​ទាំង​នេះ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​និង​កត្តា​គំរាមកំហែង​ផ្សេង​ទៀត។ អ្នកស្រី Julie Taboh នៃ VOA ជូន​សេចក្តី​រាយការណ៍​ ដោយ​ប្រើប្រាស់​សម្តី​ដើម​របស់​លោក​ប្រធានាធិបតី​អូបាម៉ា រួម​​ផ្សំ​នឹង​​រូបភាព​ទស្សនីយភាព​ដែល​បង្ហាញ​ពី​សម្រស់​ឧទ្យាន​ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​​អម​ដោយ​ភ្លេង​ជាតិ​​ «America the Beautiful‍»។ ហើយ​លោក សឹង សុផាត ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG