ភាពស្ងប់ស្ងាត់នៅពីខាងក្រោយយុទ្ធនាការឃោសនាប្រកបដោយព្យុះសង្ឃរារបស់លោក Trump
ក្រឡេកមួយភ្លែតលោក Mike Pence អភិបាលរដ្ឋ Indiana ហាក់មិនដូចជាបេក្ខជនអនុប្រធានាធិបតីដែលសាកសមសម្រាប់លោក Donald Trump ដ៏ក្រអឺតក្រទមនោះទេ។ អ្នកស្រី Katherine Gypson នៃ VOA បានរាយការណ៍អំពីគុណសម្បត្តិរបស់លោក Pence ដែលមកពីតំបន់ភាគកណ្តាលខាងលិច និងបទពិសោធន៍របស់លោកនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលលោកនាំមកចូលក្នុងការប្រកួតប្រជែងយកតំណែងនៅសេតវិមាន។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕