មូលហេតុដែលផែនទីអាល្លឺម៉ង់ក្នុងសតវត្សរ៍ទី១៦ ជាសំបុត្រកំណើតនៃស.រ.អា
នៅថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៦នេះ សហរដ្ឋអាមេរិក បានប្រារព្ធខួបទី២៤០នៃបុណ្យឯករាជ្យ។ ប៉ុន្តែឈ្មោះ «អាមេរិក» គឺមានអាយុកាលរាប់សតវត្សរ៍មកហើយ ហើយនឹងត្រូវបានគេបង្កើតដំបូងនៅលើផែនទីកាលពីដើមសតវត្សរ៍ទី១៦ដើម្បីហៅឈ្មោះដែនដីថ្មីនៅអឌ្ឍគោលខាងលិចដែលទើបតែរកឃើញ។ នាង Ardita Dunellari នៃ VOAនឹងណែនាំយើងឱ្យស្គាល់ផែនទីនេះ ដែលជាកម្មសិទ្ធិដ៏មានតម្លៃរបស់បណ្ណាល័យសភារបស់សហរដ្ឋអាមេរិក។ លោក ម៉ែន គឹមសេង ជូនសេចក្តីប្រែសម្រួល៕