សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) នឹងទទួលស្គាល់ Mother Teresa នៃក្រុងកាល់កាតាជាផ្លូវការថា ជាសន្តជន
វិមានវ៉ាទីកង់ នឹងប្រារព្ធពិធីមួយដើម្បីប្រកាសទទួលស្គាល់ Mother Teresa ជាផ្លូវការថា ជាដូនជីជាទីសក្ការៈ ឬ ហៅថាជាសន្តជន នៅថ្ងៃទី ៤ ខែ កញ្ញា ខាងមុខនេះ។ Mother Teresa ជាដូនជី និងជាអ្នកផ្សព្វផ្សាយគ្រិស្តសាសនារ៉ូម៉ាំង កាតូលិក ដែលមានដើមកំណើតពីឪពុកម្ដាយជាជនជាតិអាល់បានី។ Mother Teresa ទទួលបានពានរង្វាន់កិត្តិយសជាច្រើន រួមទាំងពានរង្វាន់ណូបែលសន្តិភាពផងដែរ ដោយសារតែគាត់បានជួយអ្នកក្រីក្រឲ្យរួចផុតពីភាពឈឺចាប់ក្នុងទីក្រុងកាល់កាតានៃប្រទេសឥណ្ឌា។ អ្នកស្រី Laura Konda នៃ VOA បានរាយការណ៍ថា Mother Teresa ជាមនុស្សសុភាពរាបសា ដែលមានសមត្ថភាពគ្មានដែនកំណត់ក្នុងការផ្តល់នូវសេចក្តីស្រលាញ់គ្មានលក្ខ័ណ្ឌដល់មនុស្សផងទាំងពួង។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕