វ៉ាស៊ីនតោន —
ខណៈដែលសមត្ថកិច្ចនិងសាធារណជន កំពុងស្វែងរកមូលហេតុនិងអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមម្នាក់ទៀតគឺលោកបណ្ឌិត មាស នី លើកឡើងថា ការបាញ់សម្លាប់លោក កែម ឡី អាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬក៏មនុស្សទី៣ណាមួយ ដែលក្ដៅក្រហាយនឹងការវិភាគចំៗរបស់លោក កែម ឡី ទៅលើអ្នកមានអំណាចណាមួយ។
លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍តាមទូរស័ព្ទ ជាមួយលោកបណ្ឌិត មាស នី ដែលធ្លាប់ធ្វើការវិភាគជាមួយលោកបណ្ឌិត កែម ឡី អំពីរឿងនេះ ដូចតទៅ៖