ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ លោក​ស្រី មូរ សុខហួ រំឭក​អំពី​ស្វាមី គឺ​លោក Scott Leiper


លោក Scott Leiper ដែល​ជា​អតីត​អ្នក​ប្រឹក្សា​កម្មវិធី​ជាន់​ខ្ពស់​នៃ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ហៅ​កាត់​ថា UNDP នៅ​កម្ពុជា និង​ត្រូវ​ជា​ស្វាមី​របស់​លោក​ស្រី​មូរ សុខហួ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៨ ទី​ខែ​មីនា កន្លង​ទៅ​នេះ​ដោយ​សារ​ជំងឺ​មហារីក​លំពែង។ លោក Scott Leiperគឺ​ជា​បុគ្គល​ដែល​ទទួល​បាន​ការ​គោរព​ និង​ការ​កោត​សរសើរ​ពី​សំណាក់​មនុស្ស​ម្នា​ជាច្រើន​ ក្នុង​វិស័យ​អភិវឌ្ឍ។ នាង ហឿន សុភ័ក្ត្រ បាន​ជួប​សម្ភាសន៍​ជាមួយ​លោក​ស្រី​ មូរ សុខហួ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​ VOA ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន អំពី​​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​ស្រី ដែល​ត្រូវ​បាត់​បង់​ស្វាមី​ដោយសារ​តែ​ជំងឺ​មហារីក​លំពែង​​ដ៏​កាច​សាហាវ និង​បណ្តាំ​ដែល​លោក Scott Leiper បាន​ផ្តាំ​មុន​លោក​លា​ចាក​លោក​ទៅ។ សូម​លោក​អ្នកនាង​ស្តាប់​បទសម្ភាសន៍​នេះ​ដូច​តទៅ៕

XS
SM
MD
LG