ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖​ របាយ​ការណ៍​អង្គការ ​Global Witness ​ជា​ព័ត៌មាន​សំខាន់​សម្រាប់​ពិចារណា

  • សុខ ខេមរា

អង្គការ​ការពារ​បរិស្ថាន​អន្តរជាតិ ​Global Witness ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ អង់គ្លេស​បាន​បញ្ចេញ​របាយ​ការណ៍​អំពី​ការ​ក្ដោបក្ដាប់​សេដ្ឋកិច្ច​និង​ក្រុមហ៊ុន​ជាង​១០០​តាម​បែប​ប្រទូសរ៉ាយ​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ។ ​អ្នក​ស្រាវជ្រាវ​សង្គម​គឺ​លោក​កែម ឡី​ បាន​ថ្លែង​ថា​ ការ​សិក្សា​របស់​លោក​រក​ឃើញ​ថា​ របាយ​ការណ៍​នោះ​នឹង​ជួយ​ឲ្យ​ក្រុម​អ្នក​បោះឆ្នោត ​ក្រុម​អ្នក​ជំនួញ​ និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​​មាន​ព័ត៌មាន​ដើម្បី​សម្រេច​ចិត្ត​ និង​ពិចារណា។ ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក​សុខ ខេមរា​នៃ​ VOA​ នៅ​ថ្ងៃនេះ​ លោក​កែម ឡី​បាន​អះអាង​ថា​ បញ្ហា​សំខាន់​មិនមែន​ប្រតិកម្ម​តប​ទេ​គឺ​ការ​បកស្រាយ​ឲ្យ​ពលរដ្ឋ​បាន​យល់​ច្បាស់​និង​ផ្តល់​ព័ត៌មាន​ពិត។​ លោក​ថ្លែង​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ប្តឹង​អង្គការ ​Global Witness​ លោក​លើក​ទឹក​ចិត្ត ​ហើយ​បើ​ចង់​ស្រាវជ្រាវ​រក​ការណ៍​ពិត ​លោក​ក៏​រីករាយ​នឹង​ចូលរួម​ដែរ។ លោក​បាន​អះអាង​ថា របាយការណ៍​នេះ​ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ ហើយ​រដ្ឋាភិបាល​ក្រោយៗ​អាច​សើរើ​ថា រឿង​ក្តោបក្តាប់​សេដ្ឋកិច្ច​របស់​គ្រួសារ​នាយករដ្ឋមន្ត្រី​វា​សមស្រប ឬ​មិន​សមស្រប។ តែ​លោក​ថា ប្រទេស​ខ្លះ ក៏​មាន​ការ​សម្របសម្រួល​បែប​នយោបាយ​ដែរ៕

XS
SM
MD
LG