បទសម្ភាសន៍ VOA៖ អាស៊ានប្រឈមនឹងការបែកបាក់ដោយសារជម្លោះសមុទ្រចិនខាងត្បូង
ប្រទេសអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាបែកបាក់សាមគ្គីភាព នៅពេលរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសចិន ខកខានមិនបានចេញសេចក្តីថ្លែងការណ៍រួមក្រោយពីកិច្ចប្រជុំនៅក្នុងប្រទេសចិនស្តីពីជម្លោះសមុទ្រចិនខាងត្បូង។ លោក សុខ ខេមរា នៃ VOA ពីរាជធានីភ្នំពេញ បានជួបសម្ភាសតាមទូរស័ព្ទជាមួយលោកបណ្ឌិត ឈាង វណ្ណារិទ្ធ អំពីភាពចម្រូងចម្រាសចុងក្រោយនៃតំបន់អាស៊ាន និងជំហររបស់កម្ពុជាផងដែរ។ លោក ឈាង វណ្ណារិទ្ធ គឺជាស្ថាបនិក និងជានាយកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការស្រាវជ្រាវយុទ្ធសាស្ត្រ ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសសឹង្ហបូរី។ សូមលោកអ្នកស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៕