បទសម្ភាសន៍ VOA៖ និស្សិតខ្មែរអាមេរិកាំងមានការតាំងចិត្តខ្ពស់សិក្សានៅសាកលវិទ្យាល័យល្បី UCLA
កញ្ញា Parissa Lor-Tim គឺជាកូនខ្មែរអាមេរិកាំងដែលបានកើតហើយនិងធំដឹងក្ដីនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ កញ្ញាគឺជានិស្សិតខ្មែរអាមេរិកាំងថ្នាក់ឧត្តមសិក្សាជំនាន់ទីមួយនៅក្នុងគ្រួសាររបស់កញ្ញា។ ក្រុមគ្រួសាររបស់កញ្ញាគឺជាជនភៀសខ្លួនខ្មែរដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បច្ចុប្បន្ននេះ កញ្ញា Parissa គឺជានិស្សិតឆ្នាំទីពីរនៃសាកលវិទ្យាល័យដ៏ល្បី University of California, Los Angeles (UCLA) សិក្សាមុខជំនាញសង្គមវិទ្យា ដោយផ្ដោតលើជំនាញវិទ្យាសាស្ត្រទិន្នន័យនិងកិច្ចការសាធារណៈ។ កញ្ញា ឡាយ អានជូលីណា ដែលជានិស្សិតចុះកម្មសិក្សានៅ VOA បានសម្ភាសកញ្ញា Parissa Lor-Tim អំពីការតាំងចិត្តសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលមួយនេះ។ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍ជាភាសាអង់គ្លេសនេះ ដែលត្រូវបានប្រែសម្រួលជាភាសាខ្មែរដូចតទៅ៕