ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារា ​និង​កុមារី​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​ក្នុង​ឆ្នាំ​២០១៦

  • ហ៊ាន សុជាតា

ខណៈ​ពេល​ដែល​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​ ១​មិថុនា​កាន់​តែ​ខិត​ជិត​មក​ដល់​នោះ អង្គការ​សកម្មភាព​ដើម្បី​កុមារ​ហៅ​កាត់​ថា​ APLE ​រក​ឃើញ​ថា ​នៅក្នុង​ឆ្នាំ​២០១៦​នេះ​ ការ​រំលោភ​ផ្លូវ​ភេទ​ដែល​កើត​មា​ន​លើ​ក្មេង​ប្រុស​ និង​ក្មេង​ស្រី​នៅ​កម្ពុជា​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា។ អង្គការ ​APLE​ ដែល​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រំលោភ​ផ្លូវ​ភេទ​ និង​ការ​កេង​ប្រវ័ញ្ច​លើ​កុមារ​នៅ​កម្ពុជា ​បាន​លើក​ឡើង​ថា​ ការ​រក​ឃើញ​នេះ​គឺជា​សញ្ញា​ថ្មី​មួយ ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ទប់ស្កាត់​ការ​រំលោភ​ផ្លូវ​ភេទ មិន​ត្រឹម​តែ​ចំពោះ​ក្មេង​ស្រី​នោះ​ទេ ​តែ​ចំពោះ​ក្មេង​ប្រុស​ផងដែរ។ ​នាង ហ៊ាន សុជាតា​ នៃ​ VOA ​បាន​សម្ភាស​លោក​ ណេង វណ្ណៈ មន្រ្តី​ទំនាក់​ទំនង​សាធារណៈ​នៃ​អង្គការ​ APLE អំពី​ស្ថានភាព​ចុង​ក្រោយ​នៃ​ការ​រំលោភ​បំពាន​កុមារ​នៅ​កម្ពុជា៕

XS
SM
MD
LG