ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ​ជាតិ​អ៊ុយក្រែន​តែ​ម្នាក់​គត់​នៅ​សមាគម​បាល់​បោះ​ជាតិ​សហរដ្ឋ​អាមេរិក កំពុង​សម្រប​ខ្លួន​ទៅ​នឹង​ទី​ក្រុង​ថ្មី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អស់​រយៈ​ពេល​ជិត​៤​ឆ្នាំ​កន្លះ ​លោក Alex Len ​កីឡាករ​បាល់​បោះ​ជាតិ​អ៊ុយក្រែន ​បាន​សាង​អាជីព​របស់​លោក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ប្រទេស​របស់​លោក​ឥឡូវ​នេះ​ ​មាន​ភាព​ខុស​ស្រឡះ ពី​ពេល​ដែល​លោក​បាន​ចាកចេញ។ គ្មាន​នរណា​ម្នាក់ ​អាច​​ទស្សន៍ទាយ​បាន​នៅ​ពេល​នោះ​ថា ​អ៊ុយក្រែន ​ត្រូវ​បាន​ហែកហួរ​ដោយ​ការកាន់កាប់​តំបន់ Crimea ​ហើយ​នឹង​សង្គ្រាម​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ទេ។ ឥឡូវ​នេះ កីឡាករ​នៅ​សមាគម NBA រូប​នេះ ​បាន​ក្លាយ​ជា​​ក្តី​សង្ឃឹម​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​ក្រុម​កីឡា​ Phoenix Suns។ នៅ​ក្នុង​រដ្ឋ Arizona ដែល​ជា​រដ្ឋ​មាន​សីតុណ្ហភាព​ក្តៅ លោក​កំពុង​ហ្វឹកហាត់​ដើម្បី​ឲ្យ​ក្លាយ​ជា​កីឡាករ​ដែល​កាន់​តែ​ពូកែ។ Tetiana Kharchenko រាយការណ៍​ឲ្យ VOA ពី​ទីក្រុង Phoenix។ ហើយ​លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល​៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG