លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលកំពុងធ្វើឲ្យទីផ្សារការងារក្នុងស្រុកមានភាពទាក់ទាញជាងមុន
អ្នកជំនាញបានបញ្ជាក់ថាយ៉ាងហោចណាស់មានពលរដ្ឋខ្មែរជាងមួយលាននាក់បានធ្វើចំណាកស្រុកទៅធ្វើការទាំងស្របច្បាប់និងមិនស្របច្បាប់នៅក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ ម៉ាឡេស៊ី និងកូរ៉េខាងត្បូងជាដើម។ អ្នកជំនាញបន្ថែមថាការធ្វើចំណាកស្រុកនេះគឺជាការបរាជ័យខាងនយោបាយកសិកម្មរបស់រដ្ឋាភិបាលនិងកង្វះការងារដែលមានប្រាក់ខែសមរម្យសម្រាប់ពលរដ្ឋធ្វើការនៅក្នុងស្រុក។ ខាងក្រោមនេះ ជាការបកស្រាយរបស់លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងបទសម្ភាសពិសេសជាមួយនឹងលោក ម៉ែន គឹមសេង នៃ VOA៕