ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកគាំទ្រ​ភាពយន្ត​រឿង Star Wars ទៅក្រុង Hollywood រង់ចាំ​មើល​វគ្គ​ថ្មី​នៃ​ភាពយន្ត​នេះ


អ្នកគាំទ្រ​ភាពយន្ត​រឿង Star Wars ទៅក្រុង Hollywood រង់ចាំ​មើល​វគ្គ​ថ្មី​នៃ​ភាពយន្ត​នេះ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:49 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វគ្គថ្មីនៃភាពយន្តរឿង Star Wars មានដាក់បញ្ចាំងតាមរោងភាពយន្តនៅថ្ងៃទី១៧ ខែធ្នូនេះ។ ភាពយន្តមានរយៈពេលយូររឿង Star War របស់ផលិតករ George Lucas គឺជាភាពយន្តដែលមានច្រើនវគ្គដែលទទួលបានជោគជ័យបំផុតក្នុងពិភពលោក។ វគ្គទីមួយមានចំណងជើងថា «A New Hope» ដែលបានចេញនៅឆ្នាំ១៩៧៧ គឺជាភាពយន្តដែលរកចំណូលបានច្រើនបំផុតទី២ បន្ទាប់ពីរឿង «Gone With the Wind» ដែលបានចេញនៅឆ្នាំ១៩៣៩។ លោក Kane Farabaugh នៃ VOA រាយការណ៍ពីក្រុងHollywood ថា អ្នកគាំទ្រភាពយន្តរឿង Star War និងម្ចាស់រោងភាពយន្តថ្លែងថា ប្រាក់ចំណូលបានមកពីការដាក់បញ្ចាំងវគ្គថ្មីនៃភាពយន្តនេះ អាចនឹងមានចំនួនច្រើនជាងភាពយន្តថ្មីៗមួយចំនួន។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG