ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​អត្តសញ្ញាណ​ប័ណ្ណ​អ្នក​បោះឆ្នោត​នៅ​រដ្ឋ Wisconsin នៅតែ​បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស


ច្បាប់​អត្តសញ្ញាណ​ប័ណ្ណ​អ្នក​បោះឆ្នោត​នៅ​រដ្ឋ Wisconsin នៅតែ​បង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស
សូម​រង់ចាំ
Embed

No media source currently available

0:00 0:04:53 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ច្បាប់​អត្តសញ្ញាណ​ប័ណ្ណ​អ្នក​បោះឆ្នោត បាន​បណ្តាល​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។ រហូត​មក​ទល់​ពេល​នេះ រដ្ឋ​ចំនួន​៣៤ ​បាន​អនុម័ត​ច្បាប់​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​បង្ហាញ​អត្តសញ្ញាណ​ប័ណ្ណ មុន​ពេល​ពួកគេ​បោះឆ្នោត។ ទោះជា​មាន​ការ​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង ហើយ​បន្ទាប់​ពី​ការ​តតាំង​គ្នា​នៅ​ក្នុង​តុលាការ​អស់​រយៈ​ពេល​៤ឆ្នាំ​ក្តី កាល​ពី​ពេល​ថ្មី​ៗ​នេះ រដ្ឋ Wisconsin បាន​អនុម័ត​ច្បាប់​អត្តសញ្ញាណ​ប័ណ្ណ​បោះឆ្នោត​ដ៏​តឹង​រ៉ឹង​បំផុត​មួយ​នៅ​ក្នុង​ប្រទេស។ នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់ VOA ស្តីពី «ច្បាប់​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​ខួប​ទី​៥០‍» លោក Jeff Swicord បាន​រាយការណ៍​ថា ច្បាប់​នោះ បាន​ធ្វើ​ឲ្យ​មាន​រឿង​ចម្រូង​ចម្រាស​កាន់​តែ​ខ្លាំង​ឡើង ហើយ​គ្មាន​នរណា អាច​ទស្សន៍​ទាយ​បាន​ឡើយ​ថា តើ​វា​មាន​ផលប៉ះពាល់​ដល់​ពួក​អ្នក​បោះឆ្នោត​យ៉ាង​ដូចម្តេច នៅ​ពេល​ដែល​ការ​បោះឆ្នោត​ឆ្នាំ​២០១៦ កាន់​តែ​ខិត​ចូល មក​ដល់។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG