នំម្យ៉ាងនៅថៃមានប្រវត្តិយូរលង់
នៅតាមមាត់ទន្លេចៅផាយ៉ានៃអតីតរាជធានីធនបុរី ដែលឥឡូវនេះជាផ្នែកមួយនៃទីក្រុងបាងកកនោះ ជនអន្តោប្រវេសន្តមកពីប្រទេសព័រទុយហ្កាល់និងចិន បានមកជាបន្តបន្ទាប់ ហើយបានចូលទៅរស់នៅលាយឡំនៅក្នុងសង្គមថៃ។ ក៏ប៉ុន្តែ នំម្យ៉ាង ដែលមានដើមកំណើតមកពីជនជាតិព័រទុយហ្កាល់ ហើយត្រូវបានជនជាតិចិនធ្វើតាមនោះ បាននៅឋិតឋេរដោយមិនផ្លាស់ប្តូរ។ លោក Steve Herman អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍ពីទីក្រុងបាងកក ហើយអ្នកស្រី នុច សារីតា ជូនសេចក្តីប្រែសម្រួល៕