ទីក្រុងបាងកកត្រូវបានព្រមានថា អាចនឹងលិចទឹកយ៉ាងសន្សឹមៗ
មិនមែនមានតែទីក្រុង Venice នៅអ៊ីតាលី និងទីក្រុង New Orleans នៅសហរដ្ឋអាមេរិកនោះទេ ដែលកំពុងតែត្រូវបានលិចយ៉ាងសន្សឹមៗនោះ បច្ចុប្បន្ននេះទីក្រុងបាងកក ដែលមានប្រជាជនរស់នៅប្រមាណជិត ១០លាននាក់ កំពុងប្រឈមនឹងការព្រមានថា នៅពីរបីទសវត្សខាងមុខនេះ ទីក្រុងនេះ នឹងមិនអាចជាទីកន្លែងសម្រាប់រស់នៅបានទៀតទេ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ លោក Steve Herman រាយការណ៍ពីរាជធានីបាងកកនៃប្រទេសថៃ។ ហើយនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕