សហគមន៍ ម៉ូស្លីមអាមេរិកាំងប្រយុទ្ធប្រឆាំងនឹងផ្នត់គំនិតមួយដែលថា អ្នកកាន់សាសនាឥស្លាមសុទ្ធតែដូចគ្នាទាំងអស់
ខណៈពេលដែលបុណ្យរ៉ាម៉ាដានដែលមានរយៈពេលមួយខែរបស់ឥស្លាមបានឈានដល់ទីបញ្ចប់ សហគមន៍មួយនៅភាគខាងកើតនៃទីក្រុង Los Angeles រដ្ឋ California បានជួបជាមួយនឹងអ្នកដែលមិនកាន់សាសនាឥស្លាម ដើម្បីបង្ហាញពួកគេថា ជំនឿរបស់ពួកគេគឺស្រលាញ់សន្តិភាព ហើយពុំមានជាប់ទាក់ទងនឹងសកម្មភាពជ្រុលនិយម ដូចបានពណ៌នានៅក្នុងព័ត៌មានអន្តរជាតិនោះទេ។ អ្នកស្រី Elizabeth Lee អ្នកឆ្លើយឆ្លងព័ត៌មាននៃ VOA ជូនសេចក្តីរាយការណ៍នេះ ពីទីក្រុងChino នៃរដ្ឋ California ហើយនាង ស្រេងលក្ខិណា ជូនសេចក្តីប្រែសម្រួល៕