ទីភ្នាក់ងារអវកាសអាមេរិក NASA បានចេញផ្សាយរូបថតយ៉ាងជិតនៃផ្ទៃកូនភព Pluto
ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើបទបង្ហាញមួយចំនួន អំពីរូបភាពរបស់កូនភព Pluto (ភ្លូតូ) ដែលបានថតនៅថ្ងៃអង្គារទី១៤ ខែកក្កដានេះពីយានអវកាសមួយ គ្រាដែលយាននោះបានឆ្លងកាត់កូនភពមួយនេះ។ យានអវកាសឈ្មោះ ជើងមេឃថ្មី ឬ New Horizons ត្រូវការរយៈពេលមួយទសវត្សរ៍ ដើម្បីធ្វើដំណើរជាង ៤ពាន់៨រយលានគីឡូម៉ែតឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យដើម្បីហោះទៅឱ្យជិត កូនភព Plutoបំផុត។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍ថា រូបថតជាប្រវត្តិសាស្រ្តដែលមានគុណភាពខ្ពស់នេះ នឹងជួយឱ្យអ្នកវិទ្យាសាស្ដ្រ សិក្សាបន្ថែមអំពី ការកកើតនៃប្រព័ន្ធព្រះអាទិត្យ និងការវិវត្តជីវិតនៅលើផែនដី។ លោក មាន ឥស្សរាយស ជូនសេចក្តីប្រែសម្រួល៕