សង្គមស៊ីវិលបន្តសម្តែងក្តីកង្វល់បន្ទាប់ពីសភាអនុម័តច្បាប់អង្គការ
សកម្មជនអង្គការសង្គមស៊ីវិលបន្តសម្តែងក្តីកង្វល់បន្ទាប់ពីសភាជាតិបានអនុម័តសេចក្តីព្រាងច្បាប់អង្គការកាលពីសប្តាហ៍មុន។ ពួកគេបានស្នើសុំឱ្យព្រឹទ្ធសភាពិចារណាលើមាត្រាមួយចំនួនដើម្បីឱ្យច្បាប់នេះអាចទទួលយកបាន។ លោកម៉ែន គឹមសេងនៃវីអូអេបានជួបសម្ភាសជាមួយនឹងលោកសឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាក្នុងពេលដែលលោកមកដល់រដ្ឋធានីវ៉ាស៊ីនតោន៕