ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វ៉ា គឹមហុង៖ ​កម្ពុជា​នឹង​លើក​បញ្ហា​វិវាទ​ព្រំដែនថ្មីៗក្នុង​កិច្ច​ប្រជុំ​​ជាមួយ​វៀតណាម​នៅ​សប្តាហ៍​ក្រោយ

  • សុខ ខេមរា

គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​វៀតណាម​នឹង​ជួប​ប្រជុំ​គ្នា​អំពី​បញ្ហា​ព្រំដែន​នៅ​ ដើម​ខែ​កក្កដា​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ពិភាក្សា​បញ្ហា​នានា​ទាក់ទង​នឹង​វិវាទ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ ដែល​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ​ក្នុង​ប្រទេស។ ជំនួប​រវាង​ មន្ត្រី​ព្រំដែន​ទាំង​ពីរ​ប្រទេស​នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ផ្ទុះ​អំពើ​​ហិង្សា​​នៅ​ព្រំដែន​កម្ពុជា​ វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​អាទិត្យ។ ក្នុង​​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​​លោក សុខ ខេមរា នៃ VOA ពី​​រដ្ឋធានីវ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អង្គារ លោក​ទេសរដ្ឋមន្ត្រី វ៉ា គីមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​​កិច្ចការ​ព្រំដែន​កម្ពុជា​ ថ្លែង​ថា លោក​នឹង​​លើក​​យក​​បញ្ហា​​ទាក់ទង​​នឹង​វិវាទ​សាង​សង់​ផ្លូវ​ថ្នល់ ស្រះទឹក​ និង​​បុស្តិ៍​​យោធា​​ជួរ​មុខ​របស់​វៀតណាម​នៅ​តាម​បណ្តោយ​ព្រំដែន​​មក​ពិភាក្សា។ លោក​ក៏​បាន​បំភ្លឺ​ ពី​បញ្ហាទាក់ទង​នឹង​ការ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ បញ្ហា​សុំ​ឲ្យ​លុប​ចោល​សន្ធិសញ្ញា​មួយ​ចំនួន​ដែល​មន្ត្រី​ គណបក្ស​​ជំទាស់​​ចង់​បាន​ផង​នោះ​ផង​ដែរ។ សូម​ចុច​ស្តាប់​ដូច​តទៅ។

XS
SM
MD
LG