ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ចោទ​សកម្មជន​ព្រំដែន​ខ្មែរ​ថា​បង្ក​រឿង​មុន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តំណាងរាស្ត្រ៖ ទំនាស់ព្រំដែនកម្ពុជាវៀតណាមគួរដោះស្រាយនៅតុលាការក្រុងឡាអេ

អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​បាន​ចោទ​ប្រកាន់​ថា​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​បង្កហេតុ​នៅ​ក្នុង​ការ​ប្រតាយ​ប្រតប់​គ្នា​កាលពី​ថ្ងៃ​អាទិត្យ​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង។​

លោក​ ផាន វ៉ាន់អុង ​ប្រធាន​ឃុំ ​Hoa Binh Tay ​នៃ​ប្រទេស​វៀតណាម ​បាន​ប្រាប់​វីអូអេ​ភាសា​វៀតណាម​ថា​៖

«យើងបាន​ដាក់​ពង្រាយ​ឆ្មាំ​ការពារ​ព្រំដែន​ដើម្បី​រារាំង​ពលរដ្ឋ​កម្ពុជា​ហើយ​ពួកគេបាន​ប្រើ​បង្គោល​ដែក​សម្រាប់​ដោតទង់​ជាតិ​វាយ​មក​លើ​ពួក​យើង‍»។

យ៉ាងហោចណាស់​មាន​មនុស្ស​១០នាក់​ទទួល​រងរបួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ​ក្នុង​នោះ​មាន​អ្នក​តំណាងរាស្រ្ត​ម្នាក់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ព្យាយាម​ទៅ​ពិនិត្យ​មើល​ចំណុច​ព្រំដែនប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ឆ្មាំ​ព្រំដែន​និង​ពលរដ្ឋ​វៀតណាម​ប្រដាប់​ដោយ​ដំបង​និង​អាវុធ​អាការ​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ក្រសួងការបរទេស​វៀតណាម​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​នេះ​ហើយ​កុំ​ឱ្យ​ឧប្បទ្ទវហេតុ​ដូចនេះ​កើត​ឡើង​ជាថ្មី​ទៀត​ក្នុង​ពេល​អនាគត។​

អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​ក្នុង​ខេត្ត​ស្វាយ​រៀង​បាន​បដិសេធ​មិន​ព្រម​ទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៍​នោះ​ហើយ​បាន​ស្តី​បន្ទោស​សកម្មជន​ព្រំដែន​ខ្មែរ​ក្នុង​ខណៈ​ពេល​ដែល​ក្រសួង​មហាផ្ទៃ​ថ្កោលទោស​អំពើ​ហិង្សា​ហើយ​ស្នើសុំ​កុំ​ឱ្យ​យក​បញ្ហា​ព្រំដែន​ទាញ​ប្រជាប្រិយភាព​នយោបាយ៕

XS
SM
MD
LG