ទីក្រុងសេអ៊ូលឧបត្ថម្ភដល់ពិព័រណ៍បង្រួបបង្រួមកូរ៉េទាំងពីរ
ទោះបីជាបញ្ហាទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរមានភាពអាក្រក់ឡើងដោយសារតែបញ្ហានុយក្លេអ៊ែរបស់កូរ៉េខាងជើង ការបង្ករឿងផ្នែកយោធាពីមុនៗមក និងការរំលោភសិទ្ធិមនុស្សជាច្រើនករណីយ៉ាងណាក្ដី ក៏មានជនជាតិកូរ៉េជាច្រើន នៅតែមានសេចក្ដីសង្ឃឹមថា កូរ៉េទាំងពីរនឹងមានការរួបរួមឡើងវិញជាមិនខាន។ លោក Brian Padden នៃ VOA បានទៅទស្សនា «ការតាំងពិព័រណ៍បង្រួបបង្រួមកូរ៉េ» ដែលបានធ្វើឡើងកាលពីចុងខែឧសភាកន្លងទៅនេះ នៅទីក្រុងសេអ៊ូល ដែលមានសហគមន៍នៅតាមព្រំដែនបានផ្សព្វផ្សាយអំពីផលប្រយោជន៍នៃសហប្រតិបត្តិការដែលបានកើនឡើងនេះ ហើយពលរដ្ឋកូរ៉េខាងជើងដែលក្រុមរត់ចោលស្រុក បានចែករំលែករឿងរ៉ាវរបស់ពួកគេ ក្នុងការរត់មករស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នាង ឡេង ឡែន នៃVOA ជូនសេចក្ដីប្រែសម្រួល៕