ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រឹងប្រែង​យក​ប្រេង​ចេញ​ពី​ផ្ទៃ​ទឹក​ទល់​មុខ​ទីក្រុង Santa Barbara បាន​ធ្វើ​ឡើង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​បោស​សម្អាត កំពុង​ធ្វើ​ការ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​យក​ប្រេង​ចេញ​ពី​ផ្ទៃ​ទឹក​ទល់​មុខ​ទីក្រុង Santa Barbara ​ក្នុង​រដ្ឋ California។ ប្រេង​ប្រហែល ៣៨០.០០០​លីត្រ អាច​បាន​លេច​មុន​ពេល​ជ្រាប​ចូល​ឆ្នេរ សមុទ្រ បំពង់​បង្ហូរ​ប្រេង​នៅ​ក្រោមដី ដែល​ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ហើយនឹង​ការ​ហូរ​របស់​ប្រេង​នោះ​ត្រូវ​បាន​បិទ​ជិត។ ប្រេង​ប្រមាណជា ៧៩.៨០០ លីត្រ ប្រហែល​បាន​ជ្រាប​ពី​ឆ្នេរ​សមុទ្រ​ចូល​ទៅ​ក្នុង​សមុទ្រ។ មហន្តរាយ​បរិដ្ឋាន បាន​កើត​មាន​ឡើង​នៅ​តំបន់​លំហែ​កាយ West Coast ដ៏​មាន​ប្រជាប្រិយភាព​នេះ មុន​ពេល​ទិវា​រំឭក​យុទ្ធ​ជន​ដែល​បាន​​ពលី​ក្នុង​សង្គ្រាម​កាលពី​ថ្ងៃទី​២៥ ខែឧសភា ដែល​ជា​ការ​ចាប់ផ្តើម​នៃ​រដូវ​លំហែកាយ​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្នុង​សហរដ្ឋ​អាមេរិក។ អ្នកស្រី Zatica Hokeរាយការណ៍​ថា ពួកអ្នក​ស៊ើប​អង្កេត មិន​ទាន់​បាន​កំណត់​ពី​មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​ឧបទ្ទវហេតុ​នេះ​ទេ។ លោក ​ជឹង ​ប៉ូជីន ​ប្រែ ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG