ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពយន្ត​អំពី​រឿងរ៉ាវ​​តន្រ្តីករ​នៅ​ម៉ាលី​ដែល​រង​ការគំរាម​កំហែង​ដោយ​ក្រុម​ជ្រុល​និយម​ជីហាដ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មហោស្រព​ភាពយន្ត​និង​តន្រ្តី​នៅក្នុង​ពិធី​ប្រចាំ​ឆ្នាំ South by Southwest នៅ​ទីក្រុង Austin រដ្ឋ​តិចសាស​តន្រ្តីករ​ខ្លះ​មក​ពី​ប្រទេស​ម៉ាលី បាន​ផ្សព្វផ្សាយ​ភាពយន្ត​មួយ​ដែល​បង្ហាញ​អំពី​ជីវិត​របស់​ពួកគេ​ត្រូវបាន​ផ្លាស់ប្តូរ​ដោយសារតែ​ក្រុម​ជ្រុល​និយម​ជីហាដ ដែល​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ពី​បុរាណកាល​នៅ​ក្នុង​ទីក្រុង Timbuktu ដោយ​គំរាម​ថា នឹង​សម្លាប់ បើ​នរណា​ម្នាក់​ហ៊ាន​លេង​ភ្លេង។ លោក Greg Flakus រាយការណ៍​ពី​ទីក្រុង Austin មក​ថា អ្នក​ខ្លះ​ខ្លាច​មិន​ហ៊ាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ ទោះបី​ជា​ក្រុមជីហាដ​លែង​កាន់កាប់​ទីនោះ​ហើយ​ក៏ដោយ។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល​៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG