កូនសត្វភេសមុទ្រចំនួនច្រើនខុសធម្មតានៅលើវាលខ្សាច់តាមមាត់សមុទ្ររដ្ឋ កាលីហ្វ័រញ៉ា
តាំងពីដើមឆ្នាំនេះមក គេបានសង្កេតឃើញមានកូនសត្វភេសមុទ្រដែលភាសាអង់គ្លេសហៅថា Sea Lions ដោយចំនួនច្រើនខុសធម្មតានៅលើវាលខ្សាច់តាមមាត់សមុទ្រនៃរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូងនិងភាគកណ្តាល។ សត្វទាំងនោះមានការស្រេកឃ្លានយ៉ាងខ្លាំង និងកឿងជាប់នៅលើវាលខ្សាច់។ ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រកំពុងធ្វើការស៊ើបអង្កេតអំពីបាតុភូតនេះ ក្រុមបុគ្គលិកសង្គ្រោះនៅតាមឆ្នេរសមុទ្រកំពុងបំពេញកិច្ចការដើម្បីជួយសង្គ្រោះកូនសត្វទាំងនេះ។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍អំពីប្រតិបត្តិការសង្គ្រោះមួយនៅក្នុងទីក្រុងសានឌីអាហ្កូ (San Diego) រដ្ឋកាលីហ្វ័រញ៉ា ហើយអ្នកស្រី នុច សារីតា ជូនសេចក្តីប្រែសម្រួល៕