ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​ថ្មី​ចូល​កាន់​តំណែង


លោក​ស៊ិក​ ប៊ុន​ហុក​ ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​តំណែង​ជា​​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ បន្ទាប់​ពី​រដ្ឋសភា​ជាតិ​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
លោក​ស៊ិក​ ប៊ុន​ហុក​ ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​តំណែង​ជា​​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ បន្ទាប់​ពី​រដ្ឋសភា​ជាតិ​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយ​សន្យា​អំពី​ការ​កែទម្រង់​ឲ្យ​ល្អ​ប្រសើរ ខណៈ​ដែល​អតីត​ប្រធាន​គ.ជ.ប.​ឆ្លៀត​រិះគន់​ការ​ចោទ​ប្រកាន់​ពី​ភាព​លម្អៀង​មក​លើ​ខ្លួន​ក្នុង​ពេល​កន្លង​មក។

​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដោយបង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​សម្រាប់​ការ​បំពេញ​ការងារ​ដោយ​ឯករាជ្យ។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ធ្លាប់​ទទួល​រង​ការ​រិះ​គន់​ពី​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​និង​ពី​គណ​បក្ស​ជំទាស់​ពី​ភាព​លម្អៀងទៅ​រក​គណបក្ស​កាន់​អំណាច​និង​បញ្ហា​បោះឆ្នោត​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​បក្ស​ដឹកនាំ​ប្រទេស។

​លោក ​ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប.​ថ្មី​បាន​ប្រកាស​ក្នុង​ពិធី​ឡើង​កាន់​ការងារ​ជា​ផ្លូវការ​នេះ​ថា ​លោក​នឹង​ជំរុញ​ឲ្យ​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាច​ទទួល​យក​បាន​គ្រប់​ភាគី។

«យើង​ខ្ញុំ​សូម​ប្តេជ្ញា​ប្រឹងប្រែង​យក​អស់​កម្លាំង​កាយ​ចិត្ត​អនុវត្ត​នូវ​តួនាទី​ ភារកិច្ច​ប្រកប​ដោយ​ឯករាជ្យ​ អព្យាក្រឹត សុចរិតភាព តម្លាភាព​ សំដៅ​ធានា​ដល់​ការ​បោះឆ្នោត​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ​និង​យុត្តិធម៌​ ដើម្បី​សម្រេច​ឲ្យ​បាន​ការ​បោះឆ្នោត​មួយ​ដែល​លទ្ធផល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។»​

ទស្សនា​ឡើង​វិញ៖ សភា​យល់​ព្រម​ចំពោះ​សមាជិក​គ.ជ.ប.​ថ្មី

ទាញ​យក​ពី​តំណភ្ជាប់​ដើម

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទាំង​ប្រាំបួន​រូប​បាន​ចូល​ស្បថ​កាន់​តំណែង​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​ពិធី​ផ្ទេរ​តំណែង​នៅ​ថ្ងៃ​នេះ​ស្ថិត​ក្រោម​អធិបតីភាព​របស់​លោក​ គង់ សំអុល​ រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ដែល​ជា​តំណាង​ឲ្យ​ព្រះ​មហាក្សត្រ ដែល​ព្រះ​អង្គ​កំពុង​គង់​នៅ​ប្រទេស​ចិន។

ការ​បង្កើត​ឲ្យ​មាន​សមាសភាព​ថ្នាក់​ដឹកនាំគ.ជ.ប.​ថ្មី​គឺ​ជា​ផ្នែក​មួយ​នៃ​គោលដៅ​កែ​ទម្រង់ការ​បោះឆ្នោត​ដែល​គណបក្ស​ជំទាស់​និង​សហគមន៍​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ទទូច​ទាម​ទារ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ជា​ពិសេស​ក្រោយ​ពី​មាន​ការ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។

សមាសភាពសមាជិក​គ.ជ.ប.​ថ្មី​រួម​មាន​លោក ស៊ិក ប៊ុនហុក ប្រធាន លោក មាន សាទិ លោក ឌុច សុន លោក ឯម សូផាត ជា​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក គួយ ប៊ុនរឿន អនុប្រធាន លោក រ៉ុង ឈុន លោក ហ៊ីង ធីឫទ្ធិ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រម​ទាំងលោក ហង្ស ពុទ្ធា ​ជា​បេក្ខជន​ឯករាជ្យ​ជ្រើសរើស​ចេញ​ពី​សង្គម​ស៊ីវិល។

លោក អ៊ឹម សួស្តី អតីត​ប្រធាន​គ.ជ.ប.​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣ អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត។
លោក អ៊ឹម សួស្តី អតីត​ប្រធាន​គ.ជ.ប.​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣ អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត។

​លោក គួយ ប៊ុនរឿន​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ពិធី​ផ្ទេរ​តំណែង​ថា ​ការ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​នឹង​ទទួលលទ្ធផល​ជា​វិជ្ជមាន។​

«ដើម្បី​ធានា​នូវ​អព្យាក្រឹតភាព​ ភាព​ឥត​លម្អៀង​និង​ភាព​សច្ចៈ ​ផ្តល់​យុត្តិធម៌​ប្រកប​ដោយ​តម្លាភាព​ក្នុង​ការ​ផ្តល់​ជំនឿ​ដល់​គ្រប់​ភាគី​ទាំង​អស់​ ធានា​និង​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហើយ​សិទ្ធិ​ក្នុង​ការ​សំដែង​មតិ​របស់​ខ្លួន។ ​ហើយ​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ​ត្រូវ​បាន​គោរព​ពិត​ប្រាកដ។»

​លោក​ អ៊ឹម សួស្តី អតីត​ប្រធាន​គ.ជ.ប.​បាន​ថ្លែង​ថា​ គ្មាន​ការ​បោះឆ្នោត​ណា​មួយ​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ហើយ​ស្ថាប័ន​របស់​លោក​បាន​ប្រឹងប្រែង​ធ្វើ​ការ​ប៉ុន្តែ​នៅ​តែ​មាន​ការ​រិះគន់។

​លោក អ៊ឹម សួស្តី បញ្ជាក់​ថា​ ការ​ដោះស្រាយ​បញ្ហា​ត្រូវ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​និង​ជា​ពិសេស​ពី​ក្រុម​អាជ្ញាធរ៕

XS
SM
MD
LG