ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​នៅ​អ៊ុយក្រែន ធ្វើឲ្យ​មនុស្ស​វ័យ​ចាស់ៗ​ជាច្រើន​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះថ្នាក់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ជម្លោះ​រវាង​កងកម្លាំង​រដ្ឋាភិបាល​ និង​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន ជាពិសេស​មនុស្ស​វ័យ​ចាស់ៗ ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះថ្នាក់។ អង្គការ​សហ​ប្រជាជាតិ បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជាង​ពាក់​កណ្តាល​នៃ​មនុស្ស​ដែល​គ្មាន​ទី​កន្លែង​រស់នៅ​ដោយសារតែ​ការប្រយុទ្ធ​គ្នា​នោះ ជា​មនុស្ស​វ័យ​ចាស់ៗ ដែល​ជា​ញឹកញាប់​រងទុក្ខ​ដោយសារ​ជំងឺ ការថប់​អារម្មណ៍ ហើយ​នឹង​កង្វះ​សេវាកម្ម​សំខាន់ៗ។ លោក Patrick Wells រាយការណ៍​ព័ត៌មាន​នេះ​ពី​ទីក្រុង Debaltseve នៃ​ប្រទេស​អ៊ុយក្រែន។ ហើយ​លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG